ទិដ្ឋភាពទូទៅ
អង្គភាព Public Counsel (ក្រុមប្រឹក្សាសាធារណៈ) នៃ Washington Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋវ៉ាស៊ីនតោន) តំណាងឱ្យអតិថិជនរបស់ក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលគ្រប់គ្រងដោយវិនិយោគិន ស្ថិតក្រោមបទប្បញ្ញត្តិរបស់រដ្ឋ ក្នុងបញ្ហាផ្សេងៗនៅចំពោះមុខ Washington Utilities and Transportation Commission (WUTC, គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន) តុលាការរដ្ឋ និងអង្គនីតិបញ្ញត្តិ។ បេសកកម្មនាំផ្លូវរបស់យើងគឺធានាថាក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលស្ថិតក្រោមបទប្បញ្ញត្តិផ្ដល់ការគិតថ្លៃក្នុងអត្រាសមរម្យ និងយុត្តិធម៌ ព្រមទាំងផ្ដល់សេវាដែលអាចទុកចិត្តបាន និងប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលស្ថិតក្រោមបទប្បញ្ញត្តិរួមមាន ក្រុមហ៊ុនទូរគមនាគមន៍ដូចជា Lumen Technologies (CenturyLink) និង Frontier, ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី និងហ្គាសដូចជា Puget Sound Energy, Avista Utilities និង PacifiCorp ព្រមទាំងក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដូចជា Northwest Natural និង Cascade Natural Gas។ អង្គភាព Public Counsel ក៏ចូលរួម ឬអនុញ្ញាតដោយច្បាប់ឱ្យចូលរួមក្នុងបញ្ហាពាក់ព័ន្ធនឹងទឹក ការដឹកជញ្ជូន និងបំពង់បង្ហូរនៅចំពោះមុខ WUTC ផងដែរ។ ក្រុមការងាររបស់យើងមានមេធាវីបីរូប អ្នកវិភាគនិយ័តកម្មបួនរូប ជំនួយការមេធាវីមួយរូប និងជំនួយការផ្នែកច្បាប់ពីររូប។
- អំពី Public Counsel
- សំណុំរឿងបច្ចុប្បន្នផ្នែកអគ្គិសនី ហ្គាស និងទូរគមនាគមន៍
- បញ្ជីព័ត៌មានអំពីសំណុំរឿង
- មតិយោបល់សាធារណៈ
- ព័ត៌មានថ្មីៗ
- ជំនួយសម្រាប់អតិថិជន
- ទាក់ទងយើងខ្ញុំ
សាវតាររបស់ Public Counsel
អង្គនីតិបញ្ញត្តិបានបញ្ជាឱ្យ AGO “តំណាង និងចេញមុខជួយប្រជាជនក្នុងរដ្ឋវ៉ាស៊ីនតោន” ក្នុងបញ្ហានិយ័តកម្មក្រោម Revised Code of Washington (RCW, ក្រមនៃរដ្ឋវ៉ាស៊ីនតោនដែលត្រូវបានកែសម្រួល) ដែលមានចំណងជើងលេខ 80 និង 81។ (RCW 80.01.100, 80.04.510, និង 81.04.500) អង្គភាព Public Counsel (ក្រុមប្រឹក្សាសាធារណៈ) តំណាងឱ្យអតិថិជនជាអាជីវកម្មខ្នាតតូច និងអាជីវកម្មនៅតាមផ្ទះ របស់ក្រុមហ៊ុនផ្ដល់សេវាសាធារណៈក្រោមបទប្បញ្ញត្តិរបស់រដ្ឋដែលផ្គត់ផ្គង់អគ្គិសនី ហ្គាសធម្មជាតិ និងទូរគមនាគមន៍ ដែលធ្វើប្រតិបត្តិការក្នុងរដ្ឋវ៉ាស៊ីនតោន។ Public Counsel មិនចូលរួមក្នុងបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលគ្រប់គ្រងដោយរដ្ឋដូចជា Seattle City Light (អគ្គិសនីទីក្រុងស៊ីថល) ឬ Snohomish Public Utility District (ក្រុមហ៊ុនផ្ដល់សេវាសាធារណៈតាមស្រុកប្រចាំខោនធីស្នូហូមីស) ទេ ដោយសារក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលគ្រប់គ្រងដោយរដ្ឋមិនស្ថិតក្រោមបទប្បញ្ញត្តិរបស់រដ្ឋឡើយ។ Public Counsel មានសិទ្ធិអំណាចតាមច្បាប់ក្នុងការតំណាងឱ្យសាធារណជនក្នុងបញ្ហាដឹកជញ្ជូន បំពង់បង្ហូរ និងទឹក នៅចំពោះមុខ Washington Utilities & Transportation Commission (គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន) រួមទាំងបញ្ហាដែលមានផលប៉ះពាល់ចម្បងដល់សុវត្ថិភាពសាធារណៈ។
Public Counsel តស៊ូមតិតំណាងឱ្យអតិថិជនក្នុងសំណុំរឿងផ្សេងៗនៅចំពោះមុខ WUTC ពាក់ព័ន្ធនឹងតម្លៃសេវាសាធារណៈ ក្រុមហ៊ុនរួមបញ្ចូលគ្នានិងការទិញភាគទុន កម្មវិធីប្រសិទ្ធភាពថាមពល គុណភាពសេវាកម្ម និងបញ្ហាគោលការណ៍ផ្សេងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនផ្ដល់សេវាសាធារណៈ។ ប្រសិនបើក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលស្ថិតក្រោមបទប្បញ្ញត្តិណាមួយចង់ផ្លាស់ប្ដូរអត្រាគិតប្រាក់លើអតិថិជន នោះ Public Counsel ធ្វើការស៊ើបអង្កេតលើសំណើរបស់ក្រុមហ៊ុននោះ ហើយជាធម្មតាទុកឱ្យសាក្សីជំនាញធ្វើការវិភាគលើការកែសម្រួលតម្លៃដែលបានស្នើសុំ។ Public Counsel នឹងដាក់បញ្ជូនលិខិតសក្ខីភាពពីអ្នកសាក្សីជំនាញរបស់ខ្លួន សួរចម្លើយសាក្សីជំនាញរបស់ភាគីផ្សេងទៀត ហើយដាក់បញ្ជូនសេចក្ដីសង្ខេបនៃអង្គហេតុផ្លូវច្បាប់តំណាងឱ្យអតិថិជន។
Public Counsel ចូលរួមក្នុងការបង្កើតច្បាប់របស់ WUTC ដោយផ្ដល់មតិលើសេចក្ដីព្រាងច្បាប់របស់ទីភ្នាក់ងារនេះ និងផ្ដល់អនុសាសន៍អំពីគោលការណ៍។ Public Counsel ក៏ចូលរួមផងដែរក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់ និងគោលការណ៍បច្ចេកទេសដែលបង្កើតឡើងដោយ UTC ឬក្រុមហ៊ុនផ្ដល់សេវាសាធារណៈ ស្វះស្វែងសើរើសេចក្ដីសម្រេចរបស់គណៈកម្មការនេះប្រសិនបើសមស្រប ហើយអាចផ្ដល់ការណែនាំសម្រាប់អង្គនីតិបញ្ញត្តិ និងស្ថាប័នបង្កើតគោលការណ៍ផ្សេងទៀត។
Public Counsel មិនមានបុគ្គលិកសម្រាប់ឆ្លើយតបសំណួរ ឬបណ្ដឹងតវ៉ាជាលក្ខណៈបុគ្គលទេ។ យើងលើកទឹកចិត្តអតិថិជនដែលត្រូវការជំនួយជាក់លាក់ (ឧ. សេវាកម្ម ឬបណ្ដឹងតវ៉ាអំពីការទូទាត់វិក្កយបត្រជាក់លាក់) ឱ្យទាក់ទងទៅ Consumer Protection and Communications Section (ផ្នែកការពារ និងទំនាក់ទំនងអតិថិជន) របស់ WUTC។ ផ្នែកនេះអាចទាក់ទងតាមលេខទូរសព្ទ 1-888-333-WUTC (9882) តាមអ៊ីមែល comments@utc.wa.gov ឬផ្ញើសំបុត្រទៅ UTC តាមអាសយដ្ឋាន P.O. Box 47250, Olympia, WA 98504។
Citizen Advisory Committee
នៅពេលអតីតអគ្គរដ្ឋអាជ្ញា លោក Ken Eikenberry បង្កើត Public Counsel (ក្រុមប្រឹក្សាសាធារណៈ) នៅឆ្នាំ 1983 គាត់ក៏បានបង្កើត Citizen Advisory Committee (CAC, គណៈកម្មាធិការប្រឹក្សាយោបល់ពលរដ្ឋ) ដើម្បីភ្ជាប់ទំនាក់ទំនងក្នុងផ្នែកសំខាន់ៗជាមួយសាធារណជនផងដែរ។ សមាជិករបស់ CAC រួមមាន អាជីវកម្មខ្នាតតូច សេវាថែទាំជនចាស់ជរា និងបុគ្គលមានប្រាក់ចំណូលទាបរយៈពេលវែង ក្រុមកសិកម្ម ពលកម្ម និងបរិស្ថាន ហើយពួកគេតំណាងឱ្យផលប្រយោជន៍ផ្សេងគ្នាទូទាំងរដ្ឋ។ CAC ផ្ដល់ព័ត៌មានឱ្យ Public Counsel ពាក់ព័ន្ធនឹងផលប្រយោជន៍ និងក្ដីកង្វល់របស់ពួកគេ។ CAC ជួបជាមួយ Public Counsel រៀងរាល់បីខែម្ដងដើម្បីពិភាក្សាអំពីបញ្ហា UTC ដែលប៉ះពាល់ដល់ផ្នែកដែលបានតំណាង។
ប្រសិនបើស្ថាប័នរបស់អ្នកចាប់អារម្មណ៍នឹងការងាររបស់ CAC សូមផ្ញើអ៊ីមែលទៅ utilities@atg.wa.gov។
ឱកាសបញ្ចេញមតិជាសាធារណៈ
Washington Utilities and Transportation Commission (WUTC, គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន) ចង់បានមតិពីសាធារណជន នៅពេលធ្វើការសម្រេចចិត្តលើតម្លៃ សេវាកម្ម និងការចងក្រងគោលការណ៍។ មតិរបស់អ្នកអាចធ្វើឱ្យមានការផ្លាស់ប្ដូរបាន។ មតិអាចផ្ដល់ដោយផ្ទាល់ នៅសវនាការបញ្ចេញមតិជាសាធារណៈ នៅកិច្ចប្រជុំបើកចំហ ដោយផ្ញើសំបុត្រ ឬដោយដាក់បញ្ជូនទម្រង់បែបបទផ្ដល់មតិតាមអ៊ីនធឺណិត។ ក្នុងសំណុំរឿងធំៗរបស់ WUTC មតិជាសំណេរ និងផ្ទាល់មាត់ទាំងអស់ត្រូវបានរួមបញ្ចូលក្នុងកំណត់ត្រាជាភ័ស្តុតាងសម្រាប់សំណុំរឿងទាំងនោះ។
របៀបផ្ដល់មតិ
មតិរបស់អតិថិជនលើករណីតម្លៃ ក្រុមហ៊ុនរួមបញ្ចូលគ្នា ការបង្កើតច្បាប់ កិច្ចប្រជុំបើកចំហ និងករណីផ្សេងទៀតផ្ដល់នូវមតិយោបល់ដ៏មានតម្លៃសម្រាប់គណៈកម្មការ នៅពេលពួកគេធ្វើការសម្រេចចិត្ត។ នៅពេលផ្ដល់មតិ អ្នកគួរតែរួមបញ្ចូលលេខសំណុំរឿងរបស់ UTC នៃបញ្ហាដែលអ្នកកំពុងផ្ដល់មតិ។ អ្នកអាចដាក់បញ្ជូនមតិដោយទាក់ទង Washington Utilities and Transportation Commission (WUTC, គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន)៖
- តាមសំបុត្រទៅ៖ P.O. Box 47250,Olympia, WA 98504-7250
សូមរួមបញ្ចូលអាសយដ្ឋានផ្ញើត្រឡប់ និងសេចក្ដីពណ៌នាអំពីការរៀបចំឯកសារ
- តាមអ៊ីមែល comments@utc.wa.gov
- តាមអ៊ីនធឺណិតដោយចុចត្រង់នេះ ឬ
- តាមលេខទូរសព្ទឥតគិតថ្លៃ 1-888-333-WUTC (9882)។
អ្វីដែលត្រូវរំពឹងទុកនៅសវនាការសាធារណៈ
ស្នងការ (គណៈកម្មការមានសមាជិកបីរូបដែលតែងតាំងដោយអភិបាលរដ្ឋ និងផ្ដល់សច្ចាប័នដោយ Washington State Senate (ព្រឹទ្ធសភានៃរដ្ឋវ៉ាស៊ីនតោន)) អាចធ្វើដំណើរទៅតំបន់ផ្ដល់សេវារបស់ក្រុមហ៊ុន ដើម្បីប្រមូលមតិយោបល់សាធារណៈនៅសវនាការបញ្ចេញមតិជាសាធារណៈ។ ទោះមិនមែនជាអ្នកជំនាញផ្នែកបទប្បញ្ញត្តិលើក្រុមហ៊ុនផ្ដល់សេវាសាធារណៈ ក៏អ្នកអាចផ្ដល់សេចក្ដីអធិប្បាយបានដែរ ដោយគ្រាន់តែពណ៌នាថាតើសំណើរបស់ក្រុមហ៊ុនដែលជាចំណោទបញ្ហានឹងប៉ះពាល់ដល់អ្នកដូចម្ដេចខ្លះ។ មតិសាធារណៈមានសារៈសំខាន់ចំពោះស្នងការ ដោយសារអ្នកបង់ពន្ធមូលដ្ឋានមានព័ត៌មានដ៏សំខាន់អំពីគុណភាពសេវាកម្មរបស់ក្រុមហ៊ុនមួយ។ អ្នកអាចចូលរួមក្នុងសវនាការដើម្បីសង្កេតមើល ឬអ្នកអាចជ្រើសរើសផ្ដល់មតិផ្ទាល់មាត់នៅចំពោះមុខស្នងការ។ អ្នកនឹងឡើងថ្លែងដោយស្បថសច្ចា ហើយអ្នករាយការណ៍ក្នុងតុលាការនឹងកត់ត្រាទុកនូវអ្វីដែលអ្នកនិយាយ។ បន្ទាប់មក មតិនឹងក្លាយជាផ្នែកមួយនៃកំណត់ត្រាជាភ័ស្តុតាង។
ព័ត៌មានអំពីសំណុំរឿងតម្លៃ និងសវនាការ
- អ្នកអាចស្វែងយល់បន្ថែមអំពីសំណុំរឿងតម្លៃ និងដំណើរការកំណត់តម្លៃដោយចូលមើលទំព័រដំណើរការផ្លូវច្បាប់របស់ WUTC។
- អ្នកអាចពិនិត្យមើលសំណុំរឿងធំៗដែលកំពុងដំណើរការក្នុងទំព័រសវនាការរបស់ WUTC។
- អ្នកអាចពិនិត្យមើលកាលវិភាគនៃកិច្ចប្រជុំបើកចំហក្នុងទំព័រកិច្ចប្រជុំបើកចំហរបស់ WUTC។
- ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការបង្កើតច្បាប់ សូមចូលមើលទំព័រ WUTC អំពីដំណើរការបង្កើតច្បាប់។
- បន្ថែមពីនេះ សូមពិនិត្យមើលប្រតិទិនរបស់ WUTC ដើម្បីដឹងពីព្រឹត្តិការណ៍នាពេលខាងមុខ!
Washington Utilities and Transportation Commission (WUTC, គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន) នឹងកំណត់កាលវិភាគសម្រាប់សវនាការបញ្ចេញមតិជាសាធារណៈម្ដងម្កាលនៅក្នុងនីតិវិធីលើសំណុំរឿងផ្សេងគ្នា។ Public Counsel (ក្រុមប្រឹក្សាសាធារណៈ) រៀបចំបញ្ជីព័ត៌មានអំពីសំណុំរឿងសម្រាប់អតិថិជន និងសមាជិកនៃសាធារណជនទូទៅដែលចង់ចូលរួមក្នុងសវនាការសាធារណៈទាំងនេះ។ ក៏ព្រោះតែមានការដាក់កំហិតដោយសារជំងឺ COVID-19 សវនាការបញ្ចេញមតិជាសាធារណៈត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតនៅពេលនេះ។ អតិថិជន និងសាធារណជនទូទៅអាចចូលរួមតាមទូរសព្ទ ឬតាមកុំព្យូទ័ររបស់ខ្លួនដោយប្រើព័ត៌មានដែលបានភ្ជាប់នៅទីនេះ។
បណ្ដឹងតវ៉ាពាក់ព័ន្ធនឹងសេវាសាធារណៈដែលស្ថិតក្រោមបទប្បញ្ញត្តិ (ទូរគមនាគមន៍ ហ្គាស និងអគ្គិសនី)
Washington Utilities and Transportation Commission (WUTC, គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន) កំណត់តម្លៃ និងសេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលគ្រប់គ្រងដោយវិនិយោគិន ឬដោយឯកជន។ ក្រុមហ៊ុនទាំងនេះមានដូចជា Avista, Puget Sound Energy, PacifiCorp, Cascade Natural Gas និង NW Natural Gas។ អ្នកជំនាញរបស់ WUTC ផ្នែកការពារអតិថិជន អាចជួយដោះស្រាយវិវាទទូទាត់វិក្កយបត្រ បណ្ដឹងតវ៉ាអំពីសេវាកម្ម ការជូនដំណឹងអំពីការកាត់ផ្ដាច់ និងច្រើនទៀត។ សូមកត់សម្គាល់ថា WUTC មិនទទួលបណ្ដឹងតវ៉ាពាក់ព័ន្ធនឹង Public Utility District (PUD, ក្រុមហ៊ុនផ្ដល់សេវាសាធារណៈតាមស្រុក) ឬក្រុមហ៊ុនផ្ដល់សេវាសាធារណៈក្នុងទីក្រុងទេ។ ប្រសិនបើសេវាកម្មរបស់អ្នកត្រូវបានផ្ដល់ដោយ Public Utility District ឬក្រុមហ៊ុនផ្ដល់សេវាសាធារណៈក្នុងទីក្រុង អ្នកនឹងត្រូវទាក់ទងទៅក្រុមហ៊ុនផ្ដល់សេវារបស់អ្នក ដើម្បីសុំជំនួយ។ ដើម្បីមើលបញ្ជីបណ្ដឹងតវ៉ាលម្អិតដែល UTC នឹងទទួល សូមអានផ្នែកពេលណាដែលត្រូវហៅទូរសព្ទទៅស្នងការ។
បណ្ដឹងតវ៉ាពាក់ព័ន្ធនឹងសេវាសាធារណៈដែលមិនស្ថិតក្រោមបទប្បញ្ញត្តិ
ក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលធ្វើប្រតិបត្តិការជា Public Utility District (PUD, ក្រុមហ៊ុនផ្ដល់សេវាសាធារណៈតាមស្រុក), សហករណ៍ និងក្រុមហ៊ុនផ្ដល់សេវាសាធារណៈក្នុងទីក្រុង មិនស្ថិតក្រោមបទប្បញ្ញត្តិរបស់ WUTC ទេ ហើយអង្គភាព Public Counsel (ក្រុមប្រឹក្សាសាធារណៈ) មិនពាក់ព័ន្ធនឹងបញ្ហាជាមួយប្រភេទក្រុមហ៊ុនផ្ដល់សេវាសាធារណៈទាំងនេះឡើយ។ អតិថិជនរបស់ក្រុមហ៊ុនផ្ដល់សេវាសាធារណៈក្នុងទីក្រុង ជាសហករណ៍ ឬជា PUD គួរតែទាក់ទងទៅក្រុមហ៊ុនផ្ដល់សេវារបស់ខ្លួនដោយផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាគុណភាពសេវាកម្ម ឬការទូទាត់វិក្កយបត្រ។
PUD គឺជាសាជីវកម្មក្នុងទីក្រុងដែលដំណើរការដោយស្នងការ PUD ដែលត្រូវបានបោះឆ្នោតដោយប្រជាជនរស់នៅក្នុងស្រុកមួយ។ ប្រសិនបើអ្នកមានបណ្ដឹងតវ៉ាពាក់ព័ន្ធនឹង PUD សូមទាក់ទងទៅក្រុមប្រឹក្សានាយកនៃស្នងការ PUD ក្នុងតំបន់របស់អ្នក។
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុងដូចជា Seattle City Light ជាដើម ស្ថិតក្រោមការគ្រប់គ្រង និងធ្វើប្រតិបត្តិការដោយទីក្រុង។ បណ្ដឹងតវ៉ាអំពីប្រភេទក្រុមហ៊ុនផ្ដល់សេវាសាធារណៈទាំងនេះគួរតែដាក់បញ្ជូនទៅរដ្ឋបាលគ្រប់គ្រងទីក្រុង ដែលជាធម្មតាគឺជាក្រុមប្រឹក្សាអភិបាលក្រុង ឬអ្នកអាចទាក់ទងទៅក្រុមហ៊ុនផ្ដល់សេវាសាធារណៈនោះដោយផ្ទាល់។
សហករណ៍ ស្ថិតក្រោមការគ្រប់គ្រងរបស់សមាជិករបស់ខ្លួន។ ជាទូទៅ បុគ្គលទាំងឡាយរួមគ្នាបង្កើតជាសហករណ៍ នៅពេលពួកគេរស់នៅក្រៅតំបន់សេវារបស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីមួយទៀត។ បណ្ដឹងតវ៉ាគួរតែដាក់បញ្ជូនទៅសហករណ៍ដោយផ្ទាល់ ឬ មជ្ឈមណ្ឌលធនធានសម្រាប់អតិថិជន នៅ Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញា)។
ដាក់បញ្ជូនបណ្ដឹងតវ៉ាទៅ UTC
- ហៅទៅលេខទូរសព្ទឥតគិតថ្លៃ 1-888-333-WUTC (9882)
- ដាក់បញ្ជូនទម្រង់បែបបទនៃបណ្ដឹងតវ៉ាអំពីអគ្គិសនីនៅទីនេះ
- តាមអ៊ីមែល consumer@utc.wa.gov ឬ
- ផ្ញើសំបុត្រទៅ UTC តាមអាសយដ្ឋាន P.O. Box 47250, Olympia, WA 98504។
ជំនួយពាក់ព័ន្ធនឹងវិក្កយបត្រថាមពល
ការសន្សំសំចៃគឺជាវិធីដែលជាធម្មតាមានលក្ខណៈសាមញ្ញ និងចំពោះមុខក្នុងការកាត់បន្ថយចំណាយលើថាមពល។ WUTC ផ្ដល់ជូនគន្លឹះអំពីរបៀបសន្សំសំចៃថាមពលក្នុងផ្ទះរបស់អ្នក។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី និងហ្គាសដែលគ្រប់គ្រងដោយវិនិយោគិនជាច្រើនផ្ដល់ជូនកម្មវិធីសន្សំសំចៃថាមពលដល់អតិថិជន។ ប៉ុន្តែក្នុងករណីជាច្រើន ការសន្សំសំចៃលើការប្រើប្រាស់ថាមពលគឺមិនគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការទេ។
ប្រជាជនជាច្រើនក្នុងរដ្ឋវ៉ាស៊ីនតោនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ និងត្រូវការជំនួយ។ ជាទូទៅ ក្រុមហ៊ុនផ្ដល់សេវាសាធារណៈមានមូលនិធិសម្រាប់ជួយកាត់បន្ថយបន្ទុកចំណាយក្នុងវិក្កយបត្រថាមពលប្រចាំខែ សម្រាប់អតិថិជនដែលមានកម្រិតប្រាក់ចំណូលត្រូវនឹងលក្ខខណ្ឌ។ សូមទាក់ទងក្រុមហ៊ុនផ្ដល់សេវាសាធារណៈរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាពិបាកក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ឬហ្គាសធម្មជាតិរបស់អ្នក។ បន្ថែមពីនេះ Low Income Home Energy Assistance Program (កម្មវិធីផ្ដល់ជំនួយផ្នែកថាមពលតាមផ្ទះសម្រាប់អ្នកមានចំណូលទាប) របស់រដ្ឋវ៉ាស៊ីនតោន ផ្ដល់ជំនួយសហព័ន្ធសម្រាប់អតិថិជនប្រើប្រាស់ថាមពលដែលត្រូវនឹងលក្ខខណ្ឌតម្រូវផ្នែកប្រាក់ចំណូល និងលក្ខខណ្ឌទទួលបានផ្សេងទៀត។ គេហទំព័រ Energy Assistance Program ផ្ដល់ព័ត៌មានអំពីជំនួយពាក់ព័ន្ធនឹងតម្លៃនៅតាមខោនធីនីមួយៗ រួមទាំងក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលស្ថិតក្រោមបទប្បញ្ញត្តិ ក្នុងទីក្រុង និងសហករណ៍។
បន្ថែមពីនេះ កម្មវិធីទូទាត់វិក្កយបត្រតាមខ្ទង់ថវិកា ជួយកាត់បន្ថយបន្ទុកចំណាយលើវិក្កយបត្រថាមពលកាន់តែច្រើនក្នុងអំឡុងរដូវរងា ដោយគិតប្រាក់ពីអតិថិជនក្នុងតម្លៃថេររៀងរាល់ខែ ផ្អែកលើការប្រើប្រាស់ជាមធ្យម។
ជំនួយថ្លៃសេវាទូរសព្ទ
វិក្កយបត្រទូរសព្ទប្រហែលជាពិបាកអាន និងយល់។ ការណែនាំអំពីវិក្កយបត្រទូរសព្ទរបស់អ្នកនេះជួយពន្យល់អំពីសេវាកម្ម ការគិតប្រាក់ ថ្លែសេវា និងពន្ធដែលអ្នកអាចនឹងឃើញក្នុងវិក្កយបត្រទូរសព្ទមានខ្សែរបស់អ្នក។
មាន Lifeline Program (កម្មវិធីដោះស្រាយជីវភាព) សម្រាប់អតិថិជនដែលមានប្រាក់ចំណូលត្រូវនឹងលក្ខខណ្ឌ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ Federal Communications Commission (FCC, គណៈកម្មការទំនាក់ទំនងសហព័ន្ធ)។
ព័ត៌មានទូទៅសម្រាប់អតិថិជន
WUTC ផ្ដល់ធនធានបន្ថែមសម្រាប់អតិថិជននៅក្នុងឯកសារបោះផ្សាយសម្រាប់អតិថិជនរបស់ខ្លួន ដោយឆ្លើយសំណួរដែលសួរជាញឹកញាប់ជាច្រើនពាក់ព័ន្ធនឹងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ហ្គាស ទូរសព្ទ និងទឹក ដែលស្ថិតក្រោមបទប្បញ្ញត្តិរបស់ WUTC។
បន្ថែមពីនេះ Federal Communications Commission (FCC, គណៈកម្មការទំនាក់ទំនងសហព័ន្ធ) ផ្ដល់ព័ត៌មាន និងជំនួយដ៏មានតម្លៃដល់អតិថិជន។ Consumer & Governmental Affairs Bureau (CGB, ការិយាល័យកិច្ចការរដ្ឋាភិបាល និងអតិថិជន) របស់ FCC ជាអ្នកបង្កើត និងអនុវត្តគោលការណ៍ស្ដីពីអតិថិជនរបស់ស្នងការ រួមទាំងលទ្ធភាពទទួលបានរបស់ជនពិការផងដែរ។ CGB គឺជាតំណាងរបស់ FCC តាមរយៈការអប់រំ និងការបង្កើនជំនួយហួសដែនកំណត់ ក៏ដូចជាតាមរយៈមជ្ឈមណ្ឌលអតិថិជនផងដែរ ដែលទទួលខុសត្រូវក្នុងការឆ្លើយសំណួរ និងបណ្ដឹងតវ៉ារបស់អតិថិជន។
FCC មានសមត្ថកិច្ចលើសេវាទូរគមនាគមន៍ អ៊ីនធឺណិត វិទ្យុ ថាសផ្កាយរណប ការផ្សាយតាមទូរទស្សន៍និងទូរទស្សន៍ខ្សែកាប និងទូរសព្ទចល័ត។ CGB ក៏រក្សាកិច្ចសហការជាមួយរដ្ឋាភិបាលកុលសម្ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងរដ្ឋនៅក្នុងតំបន់ត្រូវការជំនួយជាបន្ទាន់ផងដែរ ដូចជាការត្រៀម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងពេលមានអាសន្នជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ។
ទាក់ទងយើងខ្ញុំ
សំណួរអំពី Public Counsel
Please note (សូមកត់សម្គាល់ថា)៖ អង្គភាព Public Counsel (ក្រុមប្រឹក្សាសាធារណៈ) នៃ Washington State Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋវ៉ាស៊ីនតោន) តំណាងឱ្យផលប្រយោជន៍របស់អតិថិជនជាអាជីវកម្មខ្នាតតូច និងអាជីវកម្មនៅតាមផ្ទះ ក្នុងនីតិវិធីជាមួយក្រុមហ៊ុនផ្ដល់សេវាសាធារណៈនៅចំពោះមុខ Washington Utilities and Transportation Commission (WUTC, គណៈកម្មការគ្រប់គ្រងសេវាសាធារណៈ និងការដឹកជញ្ជូននៃរដ្ឋវ៉ាស៊ីនតោន)។ មានតែក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ហ្គាសធម្មជាតិ និងសេវាទូរសព្ទដែលគ្រប់គ្រងដោយវិនិយោគិន ឬកូនហ៊ុនប៉ុណ្ណោះដែលស្ថិតក្រោមបទប្បញ្ញត្តិរបស់រដ្ឋ ហើយជាប់ពាក់ព័ន្ធនឹង Public Counsel។ ការិយាល័យនេះមិនមានសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហាជូនអតិថិជនរបស់ក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលគ្រប់គ្រងដោយរដ្ឋទេ (ឧ. ក្នុងទីក្រុង សហករណ៍ និង Public Utility District (PUD, ក្រុមហ៊ុនផ្ដល់សេវាសាធារណៈតាមស្រុក) ដូចជា Seattle City Light ជាដើម)។
បន្ថែមពីនេះ Public Counsel មិនមានបុគ្គលិកសម្រាប់ឆ្លើយតបសំណួរ ឬបណ្ដឹងតវ៉ាជាលក្ខណៈបុគ្គលដែលមានភាពជាក់លាក់ទេ (ឧ. សេវាកម្ម ឬបណ្ដឹងតវ៉ាអំពីការទូទាត់វិក្កយបត្រជាក់លាក់)។ អតិថិជនរបស់ក្រុមហ៊ុនផ្ដល់សេវាសាធារណៈដែលស្ថិតក្រោមបទប្បញ្ញត្តិ ដែលចង់ដាក់បណ្ដឹងតវ៉ាគួរតែទាក់ទងទៅ WUTC។
សំណួរទូទៅពាក់ព័ន្ធនឹងបទប្បញ្ញត្តិលើក្រុមហ៊ុនផ្ដល់សេវាសាធារណៈ ឬការចូលរួមរបស់ Public Counsel ក្នុងនីតិវិធីរបស់ UTC អាចសួរទៅ៖
Attorney General's Office
Public Counsel Unit
800 Fifth Ave. Suite 2000
Seattle, WA. 98104-3188
លេខទូរសព្ទ៖ (206) 464-7744
លេខទូរសារ៖ (206) 464-6451
អ៊ីមែល៖ utility@atg.wa.gov