Washington State

Office of the Attorney General

Attorney General

Bob Ferguson

 

Attorney General’s Environmental Protection Division (EPD, អង្គភាពការពារបរិស្ថានរបស់អគ្គរដ្ឋអាជ្ញា) ធ្វើការដើម្បីការពារប្រជាជនក្នុងរដ្ឋវ៉ាស៊ីនតោន និងបរិស្ថានរបស់យើងដោយរៀបចំបណ្ដឹងស៊ីវិល និងបណ្ដឹងព្រហ្មទណ្ឌតាងនាមឱ្យរដ្ឋ ក្រោមសិទ្ធិអំណាចឯករាជ្យរបស់អគ្គរដ្ឋអាជ្ញា។ អគ្គរដ្ឋអាជ្ញា Ferguson បានកំណត់អាទិភាពលើការការពារបរិស្ថានក្នុងរដ្ឋបាលរបស់គាត់។ តាំងពីឆ្នាំ 2013 គាត់បានបន្តនីតិវិធីលើឧក្រិដ្ឋកម្មផ្នែកបរិស្ថាន ដែលនាំឱ្យមានការកាត់ទោសឧក្រិដ្ឋជនជាង 35 នាក់ និងមានសេចក្ដីបង្គាប់ឱ្យផាក ពិន័យ និងផ្ដល់សំណងជិត $5 លាន។ Environmental Protection Division ក៏ចូលរួមក្នុងបណ្ដឹងស៊ីវិលដ៏សំខាន់ស្របតាមច្បាប់រដ្ឋនិងសហព័ន្ធ ដោយដាក់គោលដៅលើសកម្មភាពដែលធ្វើឱ្យសុខភាពមនុស្ស និងបរិស្ថានប្រឈមនឹងហានិភ័យ។ បណ្ដឹងទាំងនោះបានធ្វើឱ្យមានសំណងជាង $95 លាន ដើម្បីជួយប្រជាជនក្នុងរដ្ឋវ៉ាស៊ីនតោន និងបរិស្ថានរបស់យើង រួមទាំងការគាំទ្រការងារការពារបរិស្ថានជាបន្តនៅក្នុង Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញា)។

ស្របតាមច្បាប់រដ្ឋ អគ្គរដ្ឋអាជ្ញាតែងតាំងជំនួយការអគ្គរដ្ឋអាជ្ញាពី Environmental Protection Division ដើម្បីបំពេញតួនាទីជាអ្នកប្រឹក្សាផ្នែកបរិស្ថាន ដែលតំណាងសាធារណជន និងផលប្រយោជន៍សាធារណជនក្នុងការការពារបរិស្ថាន នៅពេលមានសំណើអភិវឌ្ឍរោងចក្រថាមពលមិនប្រើកម្លាំងទឹកធំៗនៅរដ្ឋវ៉ាស៊ីនតោន។


ការតស៊ូមតិផ្នែកបរិស្ថាន   

កិច្ចប្រឹងប្រែង Amicus

អ្នកជូនយោបល់តុលាការ Earth v. Haaland [U.S. Court of Appeals for the District of Columbia (សាលាឧទ្ធរណ៍នៃសហរដ្ឋអាមេរិកសម្រាប់រដ្ឋវ៉ាស៊ីនតោន)] រដ្ឋវ៉ាស៊ីនតោនបានដឹកនាំសារណា amicus ពហុរដ្ឋដោយទាញហេតុផលថា National Environmental Policy Act (ច្បាប់ស្ដីពីគោលការណ៍បរិស្ថានជាតិ) បានតម្រូវឱ្យមានការវិភាគការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យហ្មត់ចត់សម្រាប់ការលក់និងជួលប្រេង និងឧស្ម័នធំៗ។

Minnesota v. American Petroleum Institute, et al [U.S. Court of Appeals for the Eighth Circuit (សាលាឧទ្ធរណ៍នៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលទីប្រាំបី)] រដ្ឋវ៉ាស៊ីនតោនបានដឹកនាំសារណាជូនយោបល់តុលាការពហុរដ្ឋដោយទាញហេតុផលថា ការទាមទារក្រោមច្បាប់រដ្ឋដែលធ្វើឡើងដោយរដ្ឋណាមួយក្នុងតុលាការរដ្ឋប្រឆាំងនឹងក្រុមហ៊ុនផលិតឥន្ធនៈផូស៊ីល និងសមាគមពាណិជ្ជកម្មមិនអាចដកវិញដោយចុងចោទក្នុង Federal Court (តុលាការសហព័ន្ធ) ឡើយ។

Oceana v. Ross [U.S. District Court for the Central District of California (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលកណ្ដាលនៃរដ្ឋកាលីហ្វ័រញ៉ា)] រដ្ឋវ៉ាស៊ីនតោនបានដាក់សារណាជូនយោបល់តុលាការ ដើម្បីគាំទ្របណ្ដឹងតតាំងនឹងការបដិសេធរបស់រដ្ឋបាលលោក Trump ដែលមិនអនុម័តច្បាប់ស្នើដោយ Pacific Regional Fishery Council ដែលនឹងកំណត់ចំនួនទឹកប្រាក់អតិបរមាលើមច្ឆាជិតផុតពូជដែលជាប់មងដោយប្រយោលក្នុងការនេសាទត្រីដាវនៅមហាសមុទ្រប៉ាស៊ីហ្វិកដោយប្រើមងស្រកីរសាត់។ តុលាការបានសម្រេចដោយគាំទ្រសារណារបស់រដ្ឋ។ នៅពេលប្ដឹងឧទ្ធរណ៍ រដ្ឋត្រូវបានផ្ដល់ងារ "អ្នកអន្តរាគមន៍ភាគីចុងចោទឧទ្ធរណ៍" ក្រោយពេលរដ្ឋាភិបាលសហព័ន្ធច្រានចោលបណ្ដឹងឧទ្ធរណ៍របស់ខ្លួន។
ចុចត្រង់នេះដើម្បីអានសារណា។

The Wilderness Society, et al. v. Trump, et al.; Grand Staircase Escalante Partners, et al. v. Trump, et al. [U.S. District Court for the District of Columbia (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលនៃរដ្ឋវ៉ាស៊ីនតោន)] រដ្ឋវ៉ាស៊ីនតោនបានដឹកនាំកិច្ចប្រឹងប្រែងជូនយោបល់តុលាការពហុរដ្ឋ ដើម្បីគាំទ្របណ្ដឹងតតាំងនឹងសេចក្ដីប្រកាសរបស់ប្រធានាធិបតី Trump ក្នុងការកាត់បន្ថយទំហំ Grand Staircase-Escalante និង Bears Ears National Monuments យ៉ាងធំនៅរដ្ឋយូតា។ រដ្ឋវ៉ាស៊ីនតោន និងរដ្ឋ 10 ផ្សេងទៀតអះអាងថា ការកាត់បន្ថយទំហំបូនីយស្ថាននេះគឺជាការប្រព្រឹត្តហួសសិទ្ធិអំណាចប្រធានាធិបតី និងប៉ះពាល់យ៉ាងខ្លាំងចំពោះគោលបំណងនៃ Antiquities Act (ច្បាប់ស្ដីពីបុរាណវត្ថុ) ឆ្នាំ 1906 ដែលបានផ្ទេរសិទ្ធិអំណាចឱ្យប្រធានាធិបតីក្នុងការអភិរក្សធនធានបុរាណវត្ថុ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ជាតិជាបូនីយដ្ឋានជាតិ។ រដ្ឋទាំងនេះក៏ទាញហេតុផលផងដែរថា ការដកហូតរបស់ប្រធានាធិបតី Trump បង្អាក់ទំនាក់ទំនងរវាងរដ្ឋទាំងនេះ និងរដ្ឋាភិបាលសហព័ន្ធទាក់ទងនឹងការគ្រប់គ្រងដីធ្លីសហព័ន្ធនៅក្នុងព្រំដែនរបស់រដ្ឋទាំងនេះ។
ចុចត្រង់នេះដើម្បីអានសារណា។

California v. Office of Natural Resource Revenue; California v. Bureau of Land Management [U.S. District Court for the Northern District of California (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា)] រដ្ឋវ៉ាស៊ីនតោនបានដឹកនាំកិច្ចប្រឹងប្រែង amicus ពហុរដ្ឋ ដើម្បីគាំទ្របណ្ដឹងតតាំងនឹងកិច្ចប្រឹងប្រែងនិរាករណ៍ច្បាប់ដែលខុសច្បាប់ចំនួនពីរដោយ United States Department of Interior (ក្រសួងមហាផ្ទៃនៃសហរដ្ឋអាមេរិក)។ ករណីទាំងពីរជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខុសច្បាប់ចំពោះ Administrative Procedures Act (ច្បាប់ស្ដីពីនីតិវិធីរដ្ឋបាល) ក្នុងការដាក់កំហិតលើច្បាប់ទាក់ទងនឹងការជីកយកធ្យូងថ្មលើដីសហព័ន្ធ និងច្បាប់ដែលប្រកាសឱ្យប្រើដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីការបូមប្រេង និងឧស្ម័ន។ ក្នុងករណីទាំងពីរ តុលាការបានបដិសេធសកម្មភាពដែលបានតតាំង។

លិខិតសម្ដែងមតិ

ច្បាប់ដែលបានស្នើរបស់រដ្ឋបាលលោក Trump ដើម្បីបន្ថយការអនុវត្ត National Environmental Policy Act (10 មីនា 2020) រដ្ឋវ៉ាស៊ីនតោន រួមជាមួយរដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក និង D.C. បានដឹកនាំធ្វើលិខិតសម្ដែងមតិពហុរដ្ឋដែលរិះគន់សំណើដែលគ្មានការគាំទ្រ និងខុសច្បាប់របស់រដ្ឋបាលលោក Trump ក្នុងការកាត់បន្ថយការការពារបរិស្ថានយ៉ាងខ្លាំង ដោយកែប្រែបទប្បញ្ញត្តិនៃ National Environmental Policy Act (NEPA, ច្បាប់ស្ដីពីគោលការណ៍បរិស្ថានជាតិ) ដែលមានយូរណាស់មកហើយ។ NEPA គឺជាច្បាប់មូលដ្ឋានគ្រឹះស្ដីពីបរិស្ថានដែលធានាថា ទីភ្នាក់ងារសហព័ន្ធធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ផ្អែកលើមតិយោបល់ពីសាធារណជន និងការពិចារណាដោយយកចិត្តទុកដាក់លើផលប៉ះពាល់សុខភាព និងបរិស្ថាន។
ចុចត្រង់នេះដើម្បីអានលិខិតនេះ។

Oil and Gas Leasing Program (កម្មវិធីជួលប្រេង និងឧស្ម័ន) របស់ BLM សម្រាប់តំបន់ទំនាបក្បែរមហាសមុទ្រនៃ Arctic National Wildlife Refuge (13 មីនា 2019) រដ្ឋវ៉ាស៊ីនតោនបានដឹកនាំសម្ព័ន្ធពហុរដ្ឋដាក់ស្នើមតិអំពីសេចក្ដីព្រាង Environmental Impact Statement (របាយការណ៍អំពីផលប៉ះពាល់បរិស្ថាន) សម្រាប់គម្រោងរបស់រដ្ឋបាលលោក Trump ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍផ្នែកប្រេង និងឧស្ម័ននៅតំបន់ទំនាបក្បែរមហាសមុទ្រនៃ Arctic National Wildlife Refuge។
ចុចត្រង់នេះដើម្បីអានលិខិតនេះ។

សំណើរបស់ EPA ដើម្បីបន្ថយឥទ្ធិពលនៃតួនាទីរបស់រដ្ឋក្នុងវិញ្ញាបនកម្ម Clean Water Act ផ្នែក 401 (21 តុលា 2019) រដ្ឋវ៉ាស៊ីនតោនបានដឹកនាំសម្ព័ន្ធដែលមាន 22 រដ្ឋក្នុងការដាក់ស្នើមតិអំពីច្បាប់ដែលបានស្នើរបស់ Environmental Protection Agency (EPA, ទីភ្នាក់ងារការពារបរិស្ថាន) ដែលបន្ថយឥទ្ធិពលនៃតួនាទីដែល Clean Water Act (ច្បាប់ស្ដីពីទឹកស្អាត) ផ្ដល់ឱ្យរដ្ឋនានា ដើម្បីជួយការពារទឹករបស់ពួកគេ។
ចុចត្រង់នេះដើម្បីអានលិខិតនេះ។

ចង់ទទួលការជូនដំណឹងអំពីការវិវឌ្ឍបន្តទៀតពាក់ព័ន្ធនឹងបញ្ហាបរិស្ថានដែរទេ?
សូមចុចត្រង់នេះ!


ការការពារបរិស្ថានរបស់រដ្ឋវ៉ាស៊ីនតោន

សំណុំរឿងអ្នកតំណាង

Washington v. Crown Resources [U.S. District Court for the Eastern District of Washington (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងកើតនៃរដ្ឋវ៉ាស៊ីនតោន)] នៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 2020 រដ្ឋវ៉ាស៊ីនតោនបានប្ដឹងក្រុមហ៊ុនរ៉ែមាសចំនួនពីរពីបទបំពាន Clean Water Act (ច្បាប់ស្ដីពីទឹកស្អាត) និងបញ្ចេញសារធាតុបំពុលក្នុងកម្រិតខុសច្បាប់ចូលទៅក្នុងអូរនៅខោនធី Okanogan ដែលហូរចូលទន្លេ Kettle។ សំណុំរឿងនេះអះអាងថា ក្រុមហ៊ុនទាំងនេះបានបំពាន Clean Water Act និង Washington Water Pollution Control Act (ច្បាប់ស្ដីពីការគ្រប់គ្រងការបំពុលទឹកនៃរដ្ឋវ៉ាស៊ីនតោន) ក្នុងរយៈពេលប្រាំមួយឆ្នាំ ដោយមិនសូវគោរពតាមលិខិតអនុញ្ញាតគុណភាពទឹករបស់ខ្លួន និងមានផ្ទុកសារធាតុបំពុលពីអណ្ដូងរ៉ែ។ អណ្ដូងរ៉ែនេះបញ្ចេញសារធាតុបំពុលដូចជា អាសេនិក និងសំណទៅក្នុងផ្លូវទឹកដែលនៅក្បែរនោះ។ សារធាតុបំពុលទាំងនេះប៉ះពាល់ដល់មនុស្ស ប្រព័ន្ធបរិស្ថានទឹក និងពូជត្រីដូចជា ត្រៅ (trout) ជាដើម។ តុលាការបានបដិសេធសំណើរបស់ក្រុមហ៊ុនរ៉ែមាសដែលសុំឱ្យច្រានចោលសំណុំរឿងនេះ និងឈានដល់ការព្រមព្រៀងមួយថាក្រុមហ៊ុន Crown Resources ជាអ្នកទទួលខុសត្រូវចំពោះការបំពានប្រចាំខែជាង 3,000 ដងលើលិខិតអនុញ្ញាតគុណភាពទឹករបស់ខ្លួន។ បញ្ហានេះកំពុងរង់ចាំការសម្រេចក្នុងតុលាការសហព័ន្ធ ខណៈដែលរដ្ឋាភិបាលសហព័ន្ធពិចារណាឡើងវិញលើវិធានការរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Washington et al. v. Bernhardt [U.S. District Court for the District of Alaska (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលនៃរដ្ឋអាឡាស្កា)] នៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2020 រដ្ឋវ៉ាស៊ីនតោនបានដឹកនាំសម្ព័ន្ធដែលមាន 15 រដ្ឋតតាំងនឹងរដ្ឋាភិបាលសហព័ន្ធដែលបើកឱ្យខួងយកប្រេង និងឧស្ម័ននៅ Coastal Plain of the Arctic National Wildlife Refuge។ Coastal Plain គឺជាសម្បត្តិមហាសាលរបស់ជាតិដែលមានទំហំ 1.6 លានអា (ប្រមាណ 6,475 គីឡូម៉ែត្រការ៉េ) គ្មានកន្លែងណាប្រៀបផ្ទឹមបានដោយសារសារៈសំខាន់ផ្នែកជីវសាស្ត្រសម្រាប់ពូជសត្វរាប់រយប្រភេទ រួមទាំងសត្វរមាំង ខ្លាឃ្មុំទឹកកកដែលរងការគំរាមកំហែង ក៏ដូចជាបក្សាបក្សីរាប់លានក្បាលដែលផ្លាស់ទីទៅមកឆ្លងទ្វីបទាំងប្រាំមួយ និងឆ្លងកាត់ 48 រដ្ឋ។ វាជាតំបន់ពិសិដ្ឋសម្រាប់អ្នកស្រុកដើម Gwich’in និងងាយរងគ្រោះខ្លាំងដោយសារកត្តាស្មុគស្មាញផ្នែកបរិស្ថាន រួមមានការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទឹកកកលើសមុទ្រកាន់តែស្ដើង និងធ្វើឱ្យរលាយស្រទាប់ដីក្រោមដែលកកជានិច្ចនៅតំបន់នោះ។ បណ្ដឹងនេះអះអាងថា គម្រោងខួងយករ៉ែបំពានច្បាប់ជាច្រើន រួមមាន Administrative Procedure Act (APA, ច្បាប់ស្ដីពីនីតិវិធីរដ្ឋបាល), National Environmental Policy Act (NEPA, ច្បាប់ស្ដីពីគោលការណ៍បរិស្ថានជាតិ), National Wildlife Refuge System Administration Act (ច្បាប់រដ្ឋបាលស្ដីពីប្រព័ន្ធជម្រកសត្វព្រៃជាតិ) [ហៅកាត់ Refuge Administration Act (ច្បាប់រដ្ឋបាលស្ដីពីជម្រក), Alaska National Interest Lands Conservation Act (ANILCA, ច្បាប់ស្ដីពីការអភិរក្សដីធ្លីដើម្បីប្រយោជន៍ជាតិនៃរដ្ឋអាឡាស្កា) និង Tax Cuts and Jobs Act (ច្បាប់ស្ដីពីការកាត់ពន្ធ និងការងារ) ឆ្នាំ 2017 (ហៅកាត់ Tax Act)។ ក្នុងចំណោមការបំពានខុសច្បាប់ជាច្រើនរបស់ខ្លួន រដ្ឋបាលនេះបានធ្វើការវាយតម្លៃផ្នែកបរិស្ថានដែលមានកំហុស ដោយមិនបានពិនិត្យឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់របស់គម្រោងខួងយករ៉ែចំពោះបក្សាបក្សីបម្លាស់ទី ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។ សំណុំរឿងនេះកំពុងរង់ចាំការសម្រេចក្នុងតុលាការសហព័ន្ធ ខណៈដែលរដ្ឋាភិបាលសហព័ន្ធពិចារណាឡើងវិញលើវិធានការរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Washington et al. v. Council on Environmental Quality [U.S. District Court for the Northern District of California (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា)] រដ្ឋវ៉ាស៊ីនតោន និងកាលីហ្វ័រញ៉ាដឹកនាំសម្ព័ន្ធដែលមាន 27 រដ្ឋ សហធន ដែនដី ខោនធី និងទីក្រុងតតាំងនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលសហព័ន្ធដែលគ្រប់គ្រងលើ National Environmental Policy Act (ច្បាប់ស្ដីពីគោលការណ៍បរិស្ថានជាតិ)។ ច្បាប់នេះលុបបំបាត់ ឬកាត់បន្ថយការពិនិត្យពិច័យផ្នែកបរិស្ថានក្នុងការសម្រេចចិត្តធំៗជាច្រើនរបស់សហព័ន្ធ ហើយនឹងប៉ះពាល់ដល់សហគមន៍ងាយរងគ្រោះបំផុតរបស់រដ្ឋវ៉ាស៊ីនតោន។ បណ្ដឹងនេះទាញហេតុផលថា បទប្បញ្ញត្តិថ្មីបោះបង់ដោយខុសច្បាប់នូវគោលការណ៍សម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ការទទួលខុសត្រូវសាធារណៈនិងការការពារបរិស្ថាន ការបំពានច្បាប់ NEPA ផ្ទាល់ និង Administrative Procedure Act (ច្បាប់ស្ដីពីនីតិវិធីរដ្ឋបាល) ដែលរារាំងមិនឱ្យទីភ្នាក់ងារសហព័ន្ធអនុម័តវិធានដែលប្រឆាំងនឹងច្បាប់ ឬធ្វើឡើងតាមអំពើចិត្ត ឬឆូងឆាំង។ សំណុំរឿងនេះកំពុងរង់ចាំការសម្រេចក្នុងតុលាការសហព័ន្ធ ខណៈដែលរដ្ឋាភិបាលសហព័ន្ធនិរាករណ៍ និងប្ដូរវិធានថ្មី។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Washington v. Navy [U.S. District Court for the Western District of Washington (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងលិចនៃរដ្ឋវ៉ាស៊ីនតោន)] រដ្ឋវ៉ាស៊ីនតោនបានប្ដឹង U.S. Navy អាមេរិកពីបទពង្រីកប្រតិបត្តិការដែនអាកាស Growler របស់ខ្លួននៅលើកោះ Whidbey។ នៅខែមីនា ឆ្នាំ 2019 Navy បានផ្ដល់សិទ្ធិអំណាចឱ្យពង្រីកកម្មវិធី Growler របស់ខ្លួនដែលបង្កើនការហោះឡើង និងចុះចតរបស់ Growler ជិត 100,000 ដងក្នុងមួយឆ្នាំសម្រាប់រយៈពេល 30 ឆ្នាំបន្ទាប់។ Growlers គឺជាយន្តហោះដែលហោះក្នុងកម្ពស់ទាប ដើម្បីធ្វើឱ្យគាំងប្រព័ន្ធទំនាក់ទំនងរបស់សត្រូវ។ ក្បួនហ្វឹកហាត់របស់យន្តហោះនេះត្រូវហោះឡើង និងចុះចតដោយឮសំឡេងខ្លាំងជាញឹកញាប់។ Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញា) អះអាងថា ដំណើរការវាយតម្លៃផ្នែកបរិស្ថានរបស់ Navy សម្រាប់ការពង្រីកបានខកខានដោយខុសច្បាប់ក្នុងការវាស់ស្ទង់ផលប៉ះពាល់ចំពោះសុខភាពសាធារណៈ និងសត្វព្រៃក្នុងសហគមន៍នៅលើ និងជុំវិញកោះ Whidbey។ តុលាការសម្រេចគាំទ្ររដ្ឋនេះ ដោយកាត់ក្ដីថា Navy បានបំពាន National Environmental Policy Act (ច្បាប់ស្ដីពីគោលការណ៍បរិស្ថានជាតិ)។ សំណុំរឿងនេះកំពុងរង់ចាំការសម្រេចក្នុងតុលាការសហព័ន្ធអំពីសំណងសម្រាប់ការបំពាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Puget Soundkeeper Alliance, et al. v. The United States Department of the Navy, et al. [U.S. District Court for the Western District of Washington (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងលិចនៃរដ្ឋវ៉ាស៊ីនតោន)] រដ្ឋវ៉ាស៊ីនតោនត្រូវបានផ្ដល់ងារ "អ្នកអន្តរាគមន៍ភាគីដើមចោទ" ក្នុងសំណុំរឿងក្រោម Clean Water Act (ច្បាប់ស្ដីពីទឹកស្អាត) ដែលស្វះស្វែងតតាំងនឹងការអនុវត្តរបស់ U.S. Navy ដែលរុះរើតួនាវាដែលគេឈប់ប្រើដោយបញ្ចេញលោហៈ និងសារធាតុបំពុលផ្សេងទៀតចូលក្នុងដៃសមុទ្រ Sinclair។ ការបំពុលនេះអាចប៉ះពាល់ដល់សត្វក្នុងសមុទ្រកាន់តែច្រើន និងកាត់បន្ថយខ្សែចង្វាក់ចំណីអាហារ រួមទាំងត្រីសាលម៉ុន និងបាឡែនសខ្មៅ។ នៅឆ្នាំ 2020 Navy បានយល់ព្រមតាម Consent Decree (ក្រិត្យព្រមព្រៀង) មួយដែលហាមប្រាមរយៈពេលដប់ឆ្នាំមិនឱ្យមានការរុះរើនាវាដែលឈប់ប្រើក្នុងទឹក ក្នុងដែនទឹកទាំងអស់នៃរដ្ឋវ៉ាស៊ីនតោន និងតម្រូវឱ្យទ័ពជើងទឹកធ្វើសកម្មភាពស្ដារគួរឱ្យកត់សម្គាល់នៅទីតាំងនោះ។ បន្ថែមពីនេះ ទ័ពជើងទឹកបានយល់ព្រមបង់ថ្លៃសេវារដ្ឋអាជ្ញាសម្រាប់ Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញា) និងដើមចោទផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Washington, et al. v. U.S. Department of the Interior [U.S. District Court for the District of Montana (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលនៃរដ្ឋម៉ុងតាណា)] រដ្ឋវ៉ាស៊ីនតោន និងរដ្ឋបីទៀតបានប្ដឹងរដ្ឋបាលលោក Trump ចំពោះកម្មវិធីជួលសិទ្ធិជីកយកធ្យូងថ្មនៅដីសាធារណៈ ដែលរួមចំណែកធ្វើឱ្យមានចរាចរណ៍រថភ្លើងដើរដោយធ្យូងថ្មយ៉ាងច្រើនឆ្លងកាត់រដ្ឋវ៉ាស៊ីនតោន។ បណ្ដឹងនេះបានតតាំងនឹងសេចក្ដីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ryan Zinke ដែលចាប់ផ្ដើមកម្មវិធីជួលជីកយកធ្យូងថ្មសហព័ន្ធឡើងវិញ ដោយមិនបំពេញបន្ថែម ឬប្ដូរជំនួសការសិក្សាអំពីបរិស្ថានតាំងពីជិត 40 ឆ្នាំមុនរបស់ខ្លួន។ តុលាការសម្រេចគាំទ្ររដ្ឋនេះ ដោយកាត់ក្ដីថា Department of Interior (ក្រសួងមហាផ្ទៃ) មិនបានអនុវត្តឱ្យបានត្រឹមត្រូវតាម National Environmental Policy Act (ច្បាប់ស្ដីពីគោលការណ៍បរិស្ថានជាតិ) ទេ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Washington v. Monsanto Corp. [King County Superior Court (តុលាការជាន់ខ្ពស់នៃឃីងខោនធី) រដ្ឋវ៉ាស៊ីនតោនគឺជារដ្ឋដំបូងគេក្នុងប្រទេសដែលធ្វើការទាមទារតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Monsanto Corporation ដោយសារការបំពុលពីអតីតកាលតាមរយៈការផលិត លក់ ប្រើប្រាស់ និងបញ្ចេញចោលសារធាតុ polychlorinated biphenyls (PCBs, ប៊ីផង់នីលមានប៉ូលីក្លរ)។ រដ្ឋវ៉ាស៊ីនតោនចោទថាក្រុមហ៊ុន Monsanto បានដឹងពីការប៉ះពាល់សុខភាពមនុស្ស និងបរិស្ថានដែលបង្កឡើងដោយការផលិត និងលក់ PCBs ជាបន្តបន្ទាប់ ក៏ដូចជាភាពមិនងាយរលាយរបស់វាក្នុងបរិស្ថាន ប៉ុន្តែក្រុមហ៊ុន Monsanto នៅតែបន្តសកម្មភាពនេះ ដើម្បីបង្កើនប្រាក់ចំណេញជាអតិបរមា។ នៅថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2020 ក្រោយដាក់ពាក្យបណ្ដឹងជាងបីឆ្នាំ Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញា) បានប្រកាសថាក្រុមហ៊ុន Monsanto ត្រូវផ្ដល់សំណង $95 លានទៅរដ្ឋវ៉ាស៊ីនតោន ដើម្បីបញ្ចប់បណ្ដឹងនេះ។ សម្រាប់ព័ត៌មានលម្អិតអំពីសេចក្ដីសម្រេចនេះ សូមចុចត្រង់នេះ។ ដើម្បីមើលសាវតារសំណុំរឿងនេះ សូមចុចត្រង់នេះ

Washington v. Moniz (Perry) [U.S. District Court for the Eastern District of Washington (តុលាការមណ្ឌលនៃសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងកើតនៃរដ្ឋវ៉ាស៊ីនតោន)] រួមជាមួយ Hanford Challenge ដែលជាអង្គការឃ្លាំមើលសិទ្ធិបុគ្គលិកកម្មករនៅ Hanford និង United Association of Plumbers and Steamfitters Local No. 598, Washington បានប្ដឹង Department of Energy (ក្រសួងថាមពល) ពីបទបុគ្គលិកកម្មករប៉ះចំហាយស៊ឺទែនពុលខ្លាំងដែលភាយចេញពីល្បាយសំណល់គីមី និងនុយក្លេអ៊ែរដែលរក្សាទុកនៅ Hanford Nuclear Reservation។ រដ្ឋនេះបានចោទថា ការអនុវត្តរបស់ក្រសួង Energy ដែលអនុញ្ញាតឱ្យចំហាយមិនឆ្លងកាត់ប្រព្រឹត្តកម្មពីស៊ឺទែនភាយចេញមកប៉ះបុគ្គលិកកម្មករនៅ Hanford បានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងស្របតាម Resource and Conservation Recovery Act (RCRA, ច្បាប់ស្ដីពីធនធាន និងការស្ដារអភិរក្ស) របស់សហព័ន្ធ។ បណ្ដឹងនេះត្រូវបានដោះស្រាយដោយមានកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលសហព័ន្ធថាប្ដេជ្ញាកែលម្អសុវត្ថិភាព និងបច្ចេកវិទ្យាឱ្យបានល្អប្រសើរ និងព្រមព្រៀងបង់ថ្លៃសេវាផ្លូវច្បាប់របស់រដ្ឋនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ

Washington, et al. v. Pruitt [9th Circuit Court of Appeals (សាលាឧទ្ធរណ៍សម្រាប់មណ្ឌលទី 9)] រដ្ឋវ៉ាស៊ីនតោន និងរដ្ឋជាច្រើនទៀត រួមជាមួយក្រុមការពារបរិស្ថានជាច្រើន បានដាក់បណ្ដឹងប្រឆាំងនឹង Environmental Protection Agency (EPA, ទីភ្នាក់ងារការពារបរិស្ថាន) ពីបទ EPA មិនបានដាក់កម្រិតឱ្យបានសមស្របលើការប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃមានសារធាតុក្លរភីរីហ្វូស។ ភាពអសកម្មរបស់ EPA បានកើតឡើងទោះបីជាការវាយតម្លៃអំពីហានិភ័យរបស់ខ្លួនបានបង្ហាញថា សារធាតុក្លរភីរីហ្វូសប៉ះពាល់ដល់ខួរក្បាលកុមារ សូម្បីប្រើក្នុងកម្រិតទាបលើអាហារ និង/ឬមានសារធាតុនេះក្នុងទឹកក្រោមដី។ ស្របតាម Federal Food, Drug, and Cosmetic Act (ច្បាប់សហព័ន្ធស្ដីពីអាហារ ថ្នាំ និងគ្រឿងសម្អាង) រដ្ឋវ៉ាស៊ីនតោន ព្រមទាំងរដ្ឋនិងអង្គការដាក់ញត្តិផ្សេងទៀតបានទាញហេតុផលថា EPA មិនអាចបន្តអនុគ្រោះឱ្យប្រើប្រាស់សារធាតុក្លរភីរីហ្វូសដែលមានស្រាប់បានឡើយដោយពិចារណាលើហានិភ័យ។ គណៈកម្មាធិការសវនាការពេញអង្គនៃ U.S. Court of Appeals for the Ninth Circuit បានកាត់ក្ដីគាំទ្ររដ្ឋទាំងនេះ និងបានបង្គាប់ឱ្យ EPA អនុវត្តតាមញត្តិដែលតតាំងនឹងភាពអសកម្មរបស់ EPA។ រដ្ឋវ៉ាស៊ីនតោន និងរដ្ឋផ្សេងទៀតត្រឡប់មកតុលាការជាថ្មី ក្រោយពេល EPA បានបដិសេធញត្តិ។ សំណុំរឿងនេះកំពុងរង់ចាំការសម្រេចក្នុង Ninth Circuit Court of Appeals។

ជំនួយក្នុងការអនុលោមតាមច្បាប់បរិស្ថាន

Washington Attorney General’s Office (ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋវ៉ាស៊ីនតោន) មិនអាចផ្ដល់ដំបូន្មានផ្នែកច្បាប់ដល់ពលរដ្ឋឯកជនឡើយ។ ទោះយ៉ាងណា Washington Governor’s Office for Regulatory Innovation and Assistance [(ORIA, ការិយាល័យនវានុវត្តន៍និយ័តកម្ម និងជំនួយ) របស់អភិបាលរដ្ឋវ៉ាស៊ីនតោន] មានព័ត៌មានដ៏សម្បូរបែបអំពីនីតិវិធីចេញលិខិតអនុញ្ញាតផ្នែកបរិស្ថាន។ ការិយាល័យ ORIA មានព័ត៌មានជំនួយលើអ៊ីនធឺណិតជាច្រើន រួមទាំងកម្រងសំណួរសម្រាប់គម្រោង ដើម្បីងាយស្រួលកំណត់ថាលិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬការអនុម័តអ្វីខ្លះដែលចាំបាច់សម្រាប់គម្រោងជាក់លាក់។ ការិយាល័យ ORIA ក៏អាចឆ្លើយសំណួរជាក់លាក់អំពីលិខិតអនុញ្ញាត អាជ្ញាបណ្ណ និងការអនុម័តរបស់ Washington State (រដ្ឋវ៉ាស៊ីនតោន) ផងដែរ។

ចុចត្រង់នេះដើម្បីចូលមើលគេហទំព័រអំពី ការចេញលិខិតអនុញ្ញាតផ្នែកបរិស្ថានរបស់ ORIA


ទីតាំងរោងចក្រថាមពល

តើនរណាជា Counsel for the Environment?

សូមទាក់ទងទៅ CFE៖

លោក Bill Sherman
ប្រធានអង្គភាព អង្គភាពការពារបរិស្ថាន
(206) 442-4485
bill.sherman@atg.wa.gov

Attorney General's Counsel for the Environment (CFE, អ្នកប្រឹក្សាផ្នែកបរិស្ថានរបស់អគ្គរដ្ឋអាជ្ញា) តំណាងឱ្យសាធារណជន និងផលប្រយោជន៍របស់ខ្លួនក្នុងការការពារបរិស្ថាន នៅពេលមានសំណើអភិវឌ្ឍរោងចក្រថាមពលមិនប្រើកម្លាំងទឹកធំៗនៅរដ្ឋវ៉ាស៊ីនតោន។ គម្រោងជាបញ្ហាចោទទាំងនេះកំពុងស្ថិតក្រោមការវាយតម្លៃពី Energy Facility Site Evaluation Council (EFSEC, ក្រុមប្រឹក្សាវាយតម្លៃទីតាំងរោងចក្រថាមពល) របស់រដ្ឋ

ស្របតាមច្បាប់រដ្ឋ អគ្គរដ្ឋអាជ្ញាតែងតាំងជំនួយការអគ្គរដ្ឋអាជ្ញាជា Counsel for the Environment (CFE, អ្នកប្រឹក្សាផ្នែកបរិស្ថាន) នៅពេល EFSEC ទទួលពាក្យស្នើសុំវាយតម្លៃទីតាំង។ CFE មិនស្ថិតក្រោមចំណុះ៖

  • EFSEC
  • ទីភ្នាក់ងាររដ្ឋផ្សេងទៀត និង
  • ភាគីជាប់ពាក់ព័ន្ធនឹងពាក្យស្នើសុំទីតាំង។

តើ Counsel for the Environment ធ្វើអ្វីខ្លះ?

Counsel for the Environment (អ្នកប្រឹក្សាផ្នែកបរិស្ថាន) ដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃគម្រោងជារួម។ ទំនួលខុសត្រូវរបស់គាត់រួមមាន ប្រមូលមតិយោបល់ពីសាធារណជន ផ្ដល់ព័ត៌មានទូទៅពាក់ព័ន្ធនឹងដំណើរការរបស់ Energy Facility Site Evaluation Council (EFSEC, ក្រុមប្រឹក្សាវាយតម្លៃទីតាំងរោងចក្រថាមពល) ជួយពលរដ្ឋក្នុងការជូនដំណឹងទៅ EFSEC អំពីក្ដីបារម្ភរបស់ពួកគេ និងចូលរួមក្នុងដំណើរការវាយតម្លៃ។

CFE វាយតម្លៃយ៉ាងសកម្មអំពីផលប៉ះពាល់បរិស្ថានដែលគម្រោងមួយអាចមានចំពោះសហគមន៍ក្នុងតំបន់ និងធនធានធម្មជាតិរបស់រដ្ឋ។ នៅពេលគម្រោងមួយទំនងជានឹងមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន CFE តស៊ូមតិឱ្យមានវិធានការដែលនឹងជៀសវាង និង/ឬកាត់បន្ថយផលប៉ះពាល់ទាំងនោះ។ ផលប៉ះពាល់បរិស្ថានដែលជាធម្មតាពាក់ព័ន្ធនឹងទីតាំងរោងចក្រថាមពលធំៗរួមមាន៖

  • គុណភាពខ្យល់
  • គុណភាពទឹក
  • លទ្ធភាពមានទឹកប្រើប្រាស់
  • ជម្រកត្រី និងសត្វព្រៃ
  • ការគ្រប់គ្រងសំណឹក និងដំណើរពូនជាកករ
  • ការបំភាយឧស្ម័នផ្ទះកញ្ចក់
  • សំឡេងរំខាន
  • ប៉ះពាល់សោភ័ណភាព

គម្រោងវាយតម្លៃដោយអ្នកតំណាង

Tesoro Savage Petroleum Terminal LLC.នៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2013 Tesoro Savage Petroleum Terminal LLC បានដាក់ Application for Site Certification (ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ទីតាំង) ដើម្បីសាងសង់ និងធ្វើប្រតិបត្តិការ Tesoro Savage Vancouver Energy Distribution Terminal (គម្រោង)។ គម្រោងនេះមានជាចម្បងនូវសកម្មភាពទទួល និងរក្សាទុកប្រេងឆៅបណ្ដោះអាសន្នជាមធ្យមរហូតដល់ 360,000 ធុងក្នុងមួយថ្ងៃ ពីប៉ែកមជ្ឈិមបស្ចឹមនៃអាមេរិកខាងជើង នៅកំពង់ផែ Vancouver ក្នុងខោនធី Clark។ ប្រេងឆៅនឹងត្រូវបានទទួលតាមផ្លូវរថភ្លើង ដាក់ចុះ និងរក្សាទុកបណ្ដោះអាសន្ននៅនឹងកន្លែង បន្ទាប់មកជញ្ជូនឡើងនាវា សម្រាប់ដឹកជញ្ជូនទៅរោងចក្រស្លប្រេងឆៅនៅឆ្នេរខាងលិចជាចម្បង។

Energy Facility Site Evaluation Council (EFSEC, ក្រុមប្រឹក្សាវាយតម្លៃទីតាំងរោងចក្រថាមពល) បានលើកឡើងថា ការចេញផ្សាយជាសាធារណៈនូវសេចក្ដីព្រាង Environmental Impact Statement (EIS, របាយការណ៍ផលប៉ះពាល់បរិស្ថាន) ដែលអនុលោមតាម State Environmental Policy Act (SEPA, ច្បាប់ស្ដីពីគោលការណ៍បរិស្ថានរដ្ឋ) នឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ 2015។ EFSEC ជូនដំណឹងទៅសាធារណជន នៅពេលចេញផ្សាយសេចក្ដីព្រាង EIS។ សាធារណជននឹងមានពេលយ៉ាងតិច 30 ថ្ងៃក្នុងការពិនិត្យមើល និងផ្ដល់មតិលើសេចក្ដីព្រាង EIS នេះ។ ដំណើរការចេញវិញ្ញាបនបត្ររបស់ EFSEC ក៏តម្រូវឱ្យ EFSEC បើកសវនាការជំនុំជម្រះលើគម្រោងដែលបានស្នើផងដែរ។ ចម្លើយតបចំពោះការចោទប្រកាន់ដែលបានដាក់ និងកាលបរិច្ឆេទសវនាការដែលបានកំណត់ពេលមាននៅគេហទំព័រ៖ http://www.efsec.wa.gov/Tesoro-Savage.html


ការបន្តនីតិវិធីលើឧក្រិដ្ឋកម្មផ្នែកបរិស្ថាន

ទិដ្ឋភាពទូទៅ

Attorney General’s Environmental Protection Division (អង្គភាពការពារបរិស្ថានរបស់អគ្គរដ្ឋអាជ្ញា) ស៊ើបអង្កេត និងបន្តនីតិវិធីចំពោះការបំពានដ៏ធ្ងន់ធ្ងរលើច្បាប់បរិស្ថានរដ្ឋ។ យើងធ្វើការជាមួយ U.S. Environmental Protection Agency (ទីភ្នាក់ងារការពារបរិស្ថាននៃសហរដ្ឋអាមេរិក), Department of Ecology (ក្រសួងបរិស្ថាន) របស់រដ្ឋ, Department of Fish and Wildlife (ក្រសួងជលផល និងសត្វព្រៃ), Department of Natural Resources (ក្រសួងធនធានធម្មជាតិ) ព្រមទាំងទីភ្នាក់ងារសហព័ន្ធ និងរដ្ឋផ្សេងទៀត។ លើសពីនេះ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយសុភាចារបុរសប្រចាំខោនធី និង United States Attorneys for the Western and Eastern Districts of Washington (មេធាវីសហរដ្ឋអាមេរិកសម្រាប់មណ្ឌលខាងលិច និងខាងកើតនៃរដ្ឋវ៉ាស៊ីនតោន)។ លោកអគ្គរដ្ឋអាជ្ញា Ferguson បានបង្កើតកម្មវិធីឧក្រិដ្ឋកម្មផ្នែកបរិស្ថាននៅឆ្នាំ 2013។ តាំងពីពេលនោះមក ការិយាល័យរបស់យើងបានបន្តនីតិវិធីលើឧក្រិដ្ឋកម្មផ្នែកបរិស្ថាន ដែលនាំឱ្យមានការកាត់ទោសឧក្រិដ្ឋជនជាង 30 នាក់ និងមានសេចក្ដីបង្គាប់ឱ្យផាក ពិន័យ និងផ្ដល់សំណងជិត $5 លាន។

ការរាយការណ៍ឧក្រិដ្ឋកម្មផ្នែកបរិស្ថាន

ប្រសិនបើអ្នកបានដឹងអំពីឧក្រិដ្ឋកម្មផ្នែកបរិស្ថានដែលគួរឱ្យសង្ស័យនៅរដ្ឋវ៉ាស៊ីនតោន៖
ចុចត្រង់នេះដើម្បីបំពេញ Environmental Crime Report Form (ទម្រង់បែបបទរាយការណ៍ឧក្រិដ្ឋកម្មផ្នែកបរិស្ថាន)

សម្គាល់៖ ទម្រង់បែបបទនេះប្រើសម្រាប់ជូនដំណឹងទៅ Attorney General's Office (ការិយាល័យអគ្គរដ្ឋអាជ្ញា) អំពីឧក្រិដ្ឋកម្មផ្នែកបរិស្ថានដែលអាចមាន ប៉ុន្តែមិនមែនប្រើជំនួសការរាយការណ៍អំពីការកំពប់ លេចធ្លាយសារធាតុគ្រោះថ្នាក់ ឬសកម្មភាពខុសច្បាប់ដែលអាចមានទៅ Washington Emergency Management Division (អង្គភាពគ្រប់គ្រងបញ្ហាអាសន្ននៃរដ្ឋវ៉ាស៊ីនតោន) National Response Center (មជ្ឈមណ្ឌលឆ្លើយតបជាតិ) ឬក្រុមឆ្លើយតបពេលមានអាសន្នក្នុងតំបន់ឡើយ។

ដើម្បីរាយការណ៍អំពីការកំពប់ លេចធ្លាយ ឬបញ្ចេញសារធាតុគ្រោះថ្នាក់ សូមទូរសព្ទទៅ Washington's Emergency Management Division (អង្គភាពគ្រប់គ្រងបញ្ហាអាសន្ននៃរដ្ឋវ៉ាស៊ីនតោន) លេខ 1-800-258-5990។

ដើម្បីរាយការណ៍បញ្ហាអាសន្ន សូមទូរសព្ទទៅលេខ 911 ជាបន្ទាន់។

ចុចត្រង់នេះដើម្បីអានព័ត៌មានសំខាន់អំពីឧក្រិដ្ឋកម្មផ្នែកបរិស្ថានរបស់ Attorney General's Office (AGO, ការិយាល័យអគ្គរដ្ឋអាជ្ញា)
ស្វែងរកព័ត៌មានបន្ថែមអំពីឧក្រិដ្ឋកម្មផ្នែកបរិស្ថានក្នុងរដ្ឋវ៉ាស៊ីនតោន រួមទាំងការស៊ើបអង្កេត និងការបន្តនីតិវិធី។

សំណុំរឿងអ្នកតំណាង

Electron Hydro LLC & Thom Fischer រដ្ឋវ៉ាស៊ីនតោនបានទទួលចម្លើយសារភាពកំហុសពីក្រុមហ៊ុនមួយ និងប្រធានប្រតិបត្តិរបស់ខ្លួនដែលបានដាក់ស្មៅសិប្បនិម្មិតដែលមានកម្ទេចជ័រនៅក្នុងទន្លេ Puyallup ដោយខុសច្បាប់ អំឡុងពេលអនុវត្តគម្រោងប្រើកម្លាំងទឹករបស់ខ្លួន។ ចុងចោទបានយល់ព្រមតាមអនុសាសន៍ផ្ដន្ទាទោសដែលតម្រូវឱ្យពួកគេបង់ប្រាក់ពិន័យ និងសំណងចំនួន $1,000,000។ សម្រាប់ព័ត៌មានបន្ថែមអំពីសំណុំរឿងនេះ សូមចុចត្រង់នេះ។

Pacific Foundation/Columbia Pacific Construction/Nicholas Ackerill/Sierra Santa Fe ក្នុងសំណុំរឿងដោយឡែក រដ្ឋវ៉ាស៊ីនតោនបានទទួលចម្លើយសារភាពកំហុសពីក្រុមហ៊ុន និងបុគ្គលម្នាក់ដែលបានដកឧបករណ៍គ្រប់គ្រងការបំភាយផ្សែងម៉ាស៊ូតដោយខុសច្បាប់ចេញពីរថយន្តដឹកទំនិញ ដែលបំពាន Washington Clean Air Act (ច្បាប់ស្ដីពីខ្យល់បរិសុទ្ធនៃរដ្ឋវ៉ាស៊ីនតោន)។

State v. Cayo [Mason County District Court (តុលាការមណ្ឌលនៃមេសុនខោនធី)] រដ្ឋវ៉ាស៊ីនតោនបានទទួលការផ្ដន្ទាទោសប្រឆាំងនឹងបុរសម្នាក់ដែលបានចាក់ និងបានផ្លាស់ប្ដូរផ្លូវរបស់ទន្លេ Tahuya នៅក្នុងខោនធី Mason។ សកម្មភាពរបស់លោក Cayo បានធ្វើឱ្យខូចខាតយ៉ាងខ្លាំងចំពោះជម្រក និងសត្វព្រៃ រួមទាំងដំណើររបស់ត្រីសាលម៉ុន និងក្បាលដែកដែលជិតផុតពូជ ដោយបំពានច្បាប់គ្រប់គ្រងការបំពុលទឹក និងច្បាប់គ្រប់គ្រងមាត់ច្រាំង។ លោក Cayo បានទទួលរយៈពេលជាប់គុក រយៈពេលព្យួរទោស និងត្រូវបានបង្គាប់ឱ្យផ្ដល់សំណងដើម្បីប៉ះប៉ូវដល់ការប៉ះពាល់ដែលគាត់បានបង្កឡើងចំពោះទន្លេ។

State v. George Campbell and Broadband Environmental Service, Inc. [King County Superior Court (តុលាការជាន់ខ្ពស់នៃឃីងខោនធី)] រដ្ឋវ៉ាស៊ីនតោនបានទទួលចម្លើយសារភាពកំហុសតាមការចោទប្រកាន់ពីបទល្មើសមជ្ឈិម និងបទឧក្រិដ្ឋ ជុំវិញការក្លែងទិន្នន័យគុណភាពទឹក។ ពីឆ្នាំ 2012-2014 លោក George Campbell និងក្រុមហ៊ុនរបស់គាត់ Broadband Environmental Service, Inc. បានក្លែងទិន្នន័យគុណភាពទឹកក្នុងរបាយការណ៍ទាក់ទងនឹងទឹកចម្រាញ់ឡើងវិញដែលប្រើក្នុងការហាត់សមពន្លត់អគ្គិភ័យ។ ដោយសារតែការក្លែងទិន្នន័យនេះ ទឹកមានមេរោគដែលមិនបានបំពេញតាមស្តង់ដាររដ្ឋ រួមទាំងបាក់តេរីខូលីហ្វមក្នុងលាមក ត្រូវបានអនុញ្ញាតឱ្យប៉ះក្រុមពន្លត់អគ្គិភ័យ។ លោក Campbell បានទទួលការផ្តន្ទាទោសដោយព្យួរទោសមានលក្ខខណ្ឌរយៈពេលពីរឆ្នាំ ហើយត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ និងសំណង។

State v. Ryan Lewis and Cleaner Pressure Washing, LLC [Pierce County Superior Court (តុលាការជាន់ខ្ពស់នៃភៀសខោនធី)] រដ្ឋវ៉ាស៊ីនតោនបានទទួលចម្លើយសារភាពកំហុសពីក្រុមហ៊ុន និងបុគ្គលម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើទុច្ចរិតដោយបន្លំលើសេវាសាធារណៈ ការបញ្ចេញសារធាតុគ្រោះថ្នាក់ដោយខុសច្បាប់ និងការធ្វើឱ្យហិនហោចដោយធ្វេសប្រហែស។ បទចោទទាំងនេះបានកើតឡើងពីប្រតិបត្តិការនៃសេវាកម្មលាងរថយន្តដឹកទំនិញ Cleaner Pressure Washing, LLC ដោយម្ចាស់សេវាកម្មនេះគឺលោក Ryan Lewis។ អាជីវកម្មរបស់លោក Lewis បានបញ្ចេញទឹកសំណល់មានជាតិអាស៊ីត និងពេរពេញដោយស័ង្កសីពីអគារផង និងចូលទៅក្នុងតំណភ្ជាប់ខុសច្បាប់ជាមួយបណ្ដាញលូអនាម័យ។ កម្មករម្នាក់ក៏បានធ្លាក់ចូលក្នុងអាងចំហដែលពោរពេញដោយអាស៊ីតភ្លុយអរីទ្រិចផងដែរ។ លោក Lewis និងក្រុមហ៊ុនរបស់គាត់បានផ្ដល់ចម្លើយសារភាពកំហុសដែលបានបំពានច្បាប់គ្រប់គ្រងការបំពុលទឹក និងច្បាប់គ្រប់គ្រងសំណល់គ្រោះថ្នាក់ ហើយត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារដោយព្យួរទោស បង់ប្រាក់ពិន័យ និងសំណង។

State v. Rooney [Snohomish County Superior Court (តុលាការជាន់ខ្ពស់នៃស្នូហូមីសខោនធី)] នៅក្នុងសំណុំរឿងដំបូងដែលបានបញ្ចប់ក្រោម Washington Animal Trafficking Act (ច្បាប់ស្ដីពីការជួញដូរសត្វនៃរដ្ឋវ៉ាស៊ីនតោន) ដែលត្រូវបានអនុម័តដោយគំនិតផ្ដួចផ្ដើមឆ្នាំ 2015 រដ្ឋវ៉ាស៊ីនតោនបានទទួលការផ្ដន្ទាទោសដោយមានចម្លើយសារភាពកំហុសតាមការចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយចុងចោទបានលក់វត្ថុធ្វើពីភ្លុកដំរីជិតផុតពូជ។ ចុងចោទត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ 15 ថ្ងៃ, ស្ថិតក្រោមការឃ្លាំមើលដោយឧបករណ៍អេឡិចត្រូនិកក្នុងផ្ទះ 30 ថ្ងៃ, បង់ប្រាក់ពិន័យ $10,000 និងពិន័យពីបទឧក្រិដ្ឋកម្មសត្វព្រៃចំនួន $4,000 ឱ្យ Department of Fish & Wildlife (ក្រសួងជលផល និងសត្វព្រៃ) ដើម្បីជួយផ្ដល់ថវិកាសម្រាប់ការអនុវត្តច្បាប់នាពេលអនាគត។ បន្ថែមពីលើវត្ថុដែលចុងចោទបានប្រគល់ឱ្យភ្នាក់ងារស៊ើបអង្កេតរបស់ Fish & Wildlife ដែលការធ្វើតេស្តហ្សែនបានបញ្ជាក់ថាមានភ្លុក ចុងចោទក៏បានបោះបង់វត្ថុស្រដៀងគ្នាជាង 1,500 ដែលរកឃើញក្នុងផ្ទះរបស់គាត់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីសំណុំរឿងនេះ សូមចុចត្រង់នេះ

 

State v. Pillon [King County Superior Court (តុលាការជាន់ខ្ពស់នៃឃីងខោនធី)] រដ្ឋវ៉ាស៊ីនតោនបានទទួលសាលក្រមមានទោសក្នុងការជំនុំជម្រះបទឧក្រិដ្ឋមួយករណីនៃការបំពាន Hazardous Waste Management Act (ច្បាប់ស្ដីពីការគ្រប់គ្រងសំណល់គ្រោះថ្នាក់) បទឧក្រិដ្ឋមួយករណីនៃការកម្ទេចយានជំនិះដោយគ្មានអាជ្ញាបណ្ណ និងបទល្មើសមជ្ឈិមសរុបមួយករណីនៃការបោះចោលសំណល់រឹងដោយខុសច្បាប់។ ចុងចោទបានបោះចោលដោយខុសច្បាប់នូវសំណល់ក្នុងផ្ទះ ឧស្សាហកម្ម និងសំណង់លើមួយភាគធំនៃអចលនទ្រព្យដែលមានទំហំ 10 អា (40,469 ម៉ែត្រការ៉េ) នៅកន្លែងមួយចំនួនដែលមានកម្ពស់ប្រាំជាន់។ សំណល់ទាំងនេះរួមមាន កម្ទេចយានជំនិះរាប់សិបគ្រឿង — រួមទាំងរថយន្តពន្លត់អគ្គិភ័យ រថយន្តក្រុង និងទូក — សំបកកង់ និងធុងដាក់សារធាតុគីមីគ្មានសញ្ញាសម្គាល់ធំៗរាប់រយដែលមានចំណុះរហូតដល់ 55 ហ្កាឡុង (208 លីត្រ) ក្នុងមួយធុង។ ចុងចោទត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ 30 ថ្ងៃ ពិន័យជាប្រាក់ $15,000 និងត្រូវបានវាយតម្លៃឱ្យបង់ថ្លៃសេវាសម្អាតសំណល់រឹងចំនួន $3.8 លាន។

សម្រាប់ព័ត៌មានបន្ថែមអំពីសំណុំរឿងនេះ សូមចុចត្រង់នេះ

ចង់ទទួលការជូនដំណឹងអំពីការវិវឌ្ឍបន្តទៀតពាក់ព័ន្ធនឹងបញ្ហាបរិស្ថានដែរទេ?
សូមចុចត្រង់នេះ!